រតនគិរី៖ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគិរី លោក វរសេនីយ៍ឯក កង សារ៉េត មេបញ្ជាការរងទទួលការងារស្រាវជ្រាវ និងបង្រ្កាបបទល្មើសកងរាជអាវុធហត្ថខេត្តរតនគិរី បានដឹកនាំប្រជុំផ្សព្វផ្សាយផែនការ ការអនុវត្តតួនាទីភារកិច្ចជំនាញមន្ត្រីនគរបាលយុត្តធម៌ និង ពង្រឹងការងារស្រាវជ្រាវ និង បង្ក្រាបបទល្មើស ដោយមានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ ជំនួយការ មេបញ្ជាការ មេបញ្ជាការរង ក្រុង/ស្រុក ដែលមានការពាក់ព័ន្ធ ។