You are currently viewing ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង អញ្ជើញប្រគេនទៀនព្រះវស្សា ដល់ព្រះសង្ឃគង់ចាំព្រះវស្សាក្នុងវត្តកំពង់បាស្រូវ និង វត្តឫស្សីដង្គួច

ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង អញ្ជើញប្រគេនទៀនព្រះវស្សា ដល់ព្រះសង្ឃគង់ចាំព្រះវស្សាក្នុងវត្តកំពង់បាស្រូវ និង វត្តឫស្សីដង្គួច

កំពង់ឆ្នាំង៖ ព្រឹកថ្ងៃសុក្រ ទី២២ ខែកក្កដា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានអញ្ជើញប្រគេនទៀនព្រះវស្សា ដល់ព្រះសង្ឃគង់ចាំព្រះវស្សាក្នុងវត្តកំពង់បាស្រូវ និង វត្តឫស្សីដង្គួច ក្នុងឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដោយក្នុងមួយវត្តទទួលបានទៀនវស្សា ០១គូ, អង្ករចំនួន ១០០ គីឡូក្រាម, ទឹកផ្លែឈើចំនួន ០២ កេស, មីចំនួន ០២ កេស, ទឹកស៊ីវអ៊ីវចំនួន ០២ យួរ, ទឹកត្រីចំនួន ០២ យួរ, សាដកចំនួន ០២, ទឹកបរិសុទ្ធចំនួន ០២ កេស, ត្រីខចំនួន ០២ យួ ថវិកាកសាងវត្ត ចំនួន ៩០០,០០០ ៛(កៅសិបម៉ឺនរៀល)។ ក្រៅពីនេះលោកឧត្តមសេនីយ៍បានជួសជុលសាលាបុណ្យភូមិកំពង់បាស្រូវត្បូង ស្ថិតនៅក្នុងភូមិកំពង់បាស្រូវត្បូង ឃុំជលសា ស្រុកជលគិរី ដោយក្រាលថ្មម៉ាបអស់ថវិកាសរុបចំនួន ២៣,២៦៧,០០០៛ (ម្ភៃបីលានពីរសែនប្រាំមួយម៉ឺនប្រាំពីរពាន់រៀល)។