You are currently viewing ឃាត់ខ្លួនអនីតិជនឈាមរាវម្នាក់ ក្នុងចំណោមបក្ខពួកចំនួន០៤នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា

ឃាត់ខ្លួនអនីតិជនឈាមរាវម្នាក់ ក្នុងចំណោមបក្ខពួកចំនួន០៤នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា

ឧត្តរមានជ័យៈ នៅវេលាម៉ោង ១៩ និង៤០នាទី ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានធ្វើការឃាត់ខ្លួនអនីតិជនឈាមរាវម្នាក់ ក្នុងចំណោមបក្ខពួកចំនួន០៤នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ស្ថិតនៅចំណុចក្រុមហ៑ុន រ៉ូយ៉ាល់ហៀល ភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។

បើតាមប្រភពពត៌មានពីលោក វ៉ាន់ តូច មន្ត្រីកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានឱ្យដឹងថា អនីតិជនឈាមរាវ ដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះមានឈ្មោះ សា ន ចាន់េរ៉ត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរបុគ្គលិក សន្តិសុខក្រុមហ៑ុនអូរស្មាច់រីសត ភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
មន្ត្រីដដែល បានបញ្ជាក់ឱ្យដឹងទៀតថា ជនសង្ស័យខាងលើបាន យកដែកស្រួចចាក់ ទៅលើជនរងគ្រោះ ឈ្មោះ ហោ ជាវៃ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ គ្មាន ទីលំនៅ ភូមិដើមជ្រៃ សង្កាត់ អូរស្មាច់ ក្រុងសំរោង ខេត្តឩត្តរមានជ័យ បណ្តាលអោយរបួស ស្រាល ភ្លៅ និងគូថ។

មន្ត្រីដដែល បានបញ្ជាក់បន្តឱ្យដឹងទៀតថា នៅមុខកម្លាំងកងរាជអាវុធហត្ថជនសង្ស័យបាន សារភាពថា ខ្លួន នឹងបក្ខពួកទាំង០៣នាក់ទៀត ពិតជាបានធ្វើដូចជាការចោទប្រកាន់ពិតប្រាកដមែន។
ជនសង្ស័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។ ចំណែកជនល្មើសចំនួន០៣នាក់ទៀត ដែលជាបក្ខពួក ត្រូវបានកម្លាំងកងរាជអាវុធហត្ថកំពុងស្រាវជ្រាវ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។
41