រតនគិរី៖ នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី និងលោកជំទាវ បានអញ្ជើញដឹកនាំមន្ត្រីក្រោមឱវាទនាំយកទៀនវស្សាទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅទីអារាមវត្តអារញ្ញារាម ហៅវត្តលំផាត់ ស្ថិតនៅក្នុងស្រុកលំផាត់ ព្រមទាំងបាននាំយកទេយ្យទាន គ្រឿងឧបភោគបរិភោគ និងថវិកាដែលជាការចូលរួមរបស់នាយ នាយរងអាវុធហត្ថខេត្ត និងនាយ នាយរងអាវុធហត្ថស្រុកលំផាត់រួមមានទៀនព្រះវស្សាចំនួន ១ គូ, មី ៧កេស, ប្រេងឆា ៣ លីត្រ, ស្ករស ៥ ថង់, អំបិល ៥ ថង់, ប៊ីចេង ៥ ថង់, ទឹកស៊ីអ៊ីវ ៣ យួរ, ទឹកត្រី ៣ យួរ, ទឹកបរិសុទ្ធ ៤ កេស, ទឹកក្រូច ៥ កេស, សាប៊ូ ១ ដប, ត្រីខ ៣ យួរ, អង្ករ ១០០ គីឡូក្រាម, ថវិកា ១,៤៤០,០០០ រៀល ប្រគេនព្រះសង្ឃចំនួន ១៧ អង្គ តាជីយាយជីចំនួន ៩ នាក់ អស់ថវិកាចំនួន ១,៥០០,០០០ រៀល សរុបថវិកាចំនួន ៤,៥៩០,០០០ រៀល ។