កំពង់ចាម៖ នៅរសៀលថ្ងៃសៅរ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២២ លោក ឧត្ដមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ចាម បានអញ្ជើញដឹកនាំនាយ នាយរងនៃកងរាជអាវុធហត្ថក្រោមឱវាទ ចូលរួមពិធីបុណ្យសពកូនប្រុស របស់លោក វរសេនីយ៍ឯក សៅ សារិទ្ធិ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ចាម ដែលបានទទួលមរណភាពនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ដោយរោគាពាធ។ ក្នុងឱកាសនោះដែរ លោកឧត្ដមសេនីយ៍ មេបញ្ជាការ បាននាំយកបច្ច័យដែលបានមកពីការចូលរួមនាយរងកងរាជអាវុធហត្ថខេត្តកំពង់ចាម សរុបចំនួន ៤,១៤០,០០០រៀល ចូលបុណ្យដល់ក្រុមគ្រួសារសព ស្ថិតនៅភូមិកញ្ចំ ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង។