បាត់ដំបង៖ នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង វេលាម៉ោង ១៤ និង ០០នាទី ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ កម្លាំងកម្លាំងអាវុធហត្ថខេត្តបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សល មេតា្ត ភេទស្រី អាយុ ២៦ឆ្នាំមុខរបរបុគ្គលិកផ្នែកលក់ដេប៉ូសំណង់សុខបាន រស់នៅភូមិសំរោងក្នុង ឃុំសំរោងក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង ពីបទរំលោភលើទំនុកចិត្ត កាលពីខែមីនា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២។ តាមបណ្ដឹងឈ្មោះ សួន ចាន់គីម ភេទស្រី អាយុ ៣៥ឆ្នាំ មុខរបរម្ចាស់ដេប៉ូសុខបាន រស់នៅភូមិឡឥដ្ឋ សង្កាត់ព្រែកព្រះស្ដេច ក្រុងខេត្តបាត់ដំបង។ ដោយជនសង្ស័យមានតួនាទីជាអ្នកលក់ ជនសង្ស័យបានលួចលក់ដែក របស់ថៅកែ និង ដើរប្រមូលប្រាក់របស់ដេប៉ូ តាមបណ្តាស្រុកចំនួន ៦,១៦៧ដុល្លារ (ប្រាំមួយពាន់មួយរយហុកសិបប្រាំពីរដុល្លារ) យកប្រាក់នេះចាយជាឯកជន។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។