You are currently viewing ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ជាប់ពាក់ព័ន្ធជាមួយសារធាតុញៀន

ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ជាប់ពាក់ព័ន្ធជាមួយសារធាតុញៀន

បន្ទាយមានជ័យៈ ជនសង្ស័យចំនួន០២នាក់ ត្រូវបានកម្លាំងស្នាក់ការសន្តិសុខអាវុធហត្ថ៥៦៨ ឃាត់ខ្លួនក្នុងខណ:ពេលដែលកម្លាំងកំពុងចុះល្បាតការពារសន្តិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត នៅវេលាម៉ោង២២ និង៣០នាទី ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦។
លោកអនុសេនីយ៍ឯក សរ សុភ័ក្ត្រា ប្រធានស្នាក់ការសន្តិសុខ៥៦៨ បានអោយដឹងថា នៅពេលលោកដឹកនាំកម្លាំងចុះល្បាតពេលយប់ លុះពេលទៅដល់ចំណុចមុខកាស៊ីណូហ្គោដិនក្រោន ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយមានការសង្ស័យទៅលើជនសង្ស័យចំនួន០២នាក់ ដែលបានឃើញកម្លាំងអាវុធហត្ថ ហើយរត់គេចខ្លួន ពេលនោះលោកបានបញ្ជាអោយកម្លាំងអោយតាមឃាត់ខ្លួនដើម្បីយកមកសាកសួរ។

លោកអនុសេនីយ៍ឯក សរ សុភក្ត្រា បានអោយដឹងទៀតថា ពេលកម្លាំងឃាត់ខ្លួនជនសង្ស័យទាំង០២នាក់នោះបានហើយ ក៏ឆែកនៅលើខ្លួនជនសង្ស័យ ស្រាប់តែឃើញគ្រឿងញៀនប្រភេទម៉ាទឹកកកនៅក្នុងកញ្ចប់បារីចំនួន០៥កញ្ចប់។

ក្រោយពីឃាត់ខ្លួនហើយជនសង្ស័យទាំង០២នាក់ ត្រូវបញ្ជូនមកបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីធ្វើការសាកសួរបន្ត។
លោកអនុសេនីយ៍ឯក ចាន់ រដ្ឋា មេបញ្ជាការស្ដីទីមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានបញ្ជាក់ថាអោយដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួនរួមមានឈ្មោះៈ
០១. ស៊ីម បូរី ភេទប្រុស អាយុ២៥ឆ្នាំ មានស្រុកកំណើតនៅភូមិថ្មជុំ ឃុំមាន ស្រុកអូរាំងឪ ខេត្តកំពង់ចាម។ បច្ចុប្បន្ន រស់នៅផ្ទះជួល ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
០២. អ៊ួន ប៊ុនធឿន ភេទប្រុស អាយុ២៦ឆ្នាំ មានស្រុកកំណើត និងរស់នៅបច្ចុប្បន្ន ជាមួយគ្នា។

លោកអនុសេនីយ៍ឯក ចាន់ រដ្ឋា បានបញ្ជាក់ទៀតថា ក្រោយពីសាកសួរចម្លើយរួច ជនសង្ស័យទាំង០២នាក់ត្រូវបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីចាត់ការបន្ត។ លោកវរ:សេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបានអោយដឹងថា ក្រោយពីសមត្ថកិច្ចសួរចម្លើយរួចមក ជនសង្ស័យក៏បានឆ្លើយសារភាពថា ពួកគេទាំង០២នាក់ បានទិញគ្រឿងញៀនមកលក់ចែកចាយបន្តពិតប្រាកដមែន។

លោកវរ:សេនីយ៍ឯក ស ប៊ុនសឿង បានអោយដឹងទៀតថា ដោយយោងតាមចម្លើយសារភាព និងមានវត្ថុតាងគ្រប់គ្រាន់ហើយនោះ មន្ត្រីអាវុធហត្ថជំនាញ បានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីដាក់ទៅតាមផ្លូវច្បាប់។ ចំណែកមេក្លោងជាអ្នកចែកចាយគ្រឿងញៀន ត្រូវបានកម្លាំងកងរាជអាវុធហត្ថកំពុងស្រាវជ្រាវ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។
%e1%9f%a4%e1%9f%a1

%e1%9f%a4%e1%9f%a2

%e1%9f%a4%e1%9f%a3