You are currently viewing វរសេនីយ៍ឯក តាំង ឈុនស្រេង ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចកងរាជអាវុធហត្ថខេត្ត

វរសេនីយ៍ឯក តាំង ឈុនស្រេង ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចកងរាជអាវុធហត្ថខេត្ត

កោះកុង៖ ព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០២២ នៅសាលប្រជុំលេខាធិការដ្ឋាននៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង លោក វរសេនីយ៍ឯក តាំង ឈុនស្រេង មេបញ្ជាការរង និងជានាយសេនាធិការ តំណាងលោក ឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចកងរាជអាវុធហត្ថខេត្ត ដោយមានសមាសសភាពចូលរួមមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ និងនាយការិយាល័យចំណុះ។