រតនគិរី៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគិរី ព្រឹកថ្ងៃចន្ទ ទី២៥ ខែកក្កដា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែង និងបំពាក់ឋានន្តរសក្តិជូនយោធិន នៃកងរាជអាវុធហត្ថខេត្តរតនគិរី។
ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍មេបញ្ជាការ ក៏បានមានមតិណែនាំដល់នាយ នាយរងអាវុធហត្ថ ដែលទើបទទួលមុខតំណែងថ្មី និងឋានន្តរសក្តិ ត្រូវយកចិត្តទុកដាក់ ខិតខំបំពេញការងារ និងអនុវត្តតួនាទីភារកិច្ចឲ្យស្របទៅតាមច្បាប់ និងអនុវត្តរាល់បទបញ្ជារបស់រាជរដ្ឋាភិបាល ក៏ដូចជាបទបញ្ជារបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីជាការតបស្នង សងគុណដល់ថ្នាក់ដឹកនាំ ដែលលោកមានទំនុកចិត្ត បានផ្ដល់មុខតំណែង និងតម្លើងឋានន្តរសក្តិ។ ពិធីដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត នាយសេនាធិការរង ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានអាវុធហត្ថក្រុង/ស្រុក និងនាយ នាយទាហានរង ដែលត្រូវទទួលមុខតំណែង និងបំពាក់ឋានន្តរសក្តិ។