You are currently viewing នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានប្រារព្ធពិធីប្រជំុត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ថ

នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានប្រារព្ធពិធីប្រជំុត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ថ

ត្បូងឃ្មុំៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានប្រារព្ធពិធីប្រជំុត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ថ រយៈពេល០៩ខែ ទិសដៅការងារប្រចាំត្រីមាស៤ ឆ្នាំ២០១៦ និងផ្សព្វផ្សាយយន្តការគ្រប់គ្រង ដឹកនាំបញ្ជា និងការអនុវត្តកាងារស្រាវជ្រាវ បង្ក្រាបបទល្មើស

ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ និងដោយមានការអញ្ជេីញចូលរួមពីសំណាក់ លោកមេបញ្ជាការរង លោកនាយរងសេនាធិការ លោកប្រធាន អនុប្រធានមន្ទីរ លោកនាយការិយាល័យ លោកមេបញ្ជាការ ក្រុង ស្រុក សរុបចំនួន៥៥នាក់។
ក្នុងពិធីនេះដែរ លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ ក៍បានផ្សព្វផ្សាយនូវប្រសាសន៍ ដ៍ខ្ពង់ខ្ពស់ របស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលេីផ្ទៃប្រទេស ក្នុងពិធីប្រជំុត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ថ រយៈពេល០៩ខែ និងទិសដៅការងារប្រចាំត្រីមាស៤ ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសផងដែរ។
%e1%9f%a6%e1%9f%a1

%e1%9f%a6%e1%9f%a2

%e1%9f%a6%e1%9f%a3

%e1%9f%a6%e1%9f%a4