ភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី២៧ ខែកក្កដា ឆ្នាំ២០២២ នៅវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល) បានរៀបចំប្រជុំត្រួតពិនិត្យរបាយការណ៍ខែកក្កដា ទិសដៅការងារខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ទោ តាត ចន្ថា នាយក វិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល) ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកនាយករង លោកប្រធានក្រុមយោធាចារ្យ ប្រធានមន្ទីព្រមទាំង៥ និងនាយ ការិយាល័យដែលមានការពាក់ព័ន្ធ។