You are currently viewing កម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបបទល្មើសព្រៃឈើ

ព្រះវិហារ៖ នៅវេលាម៉ោង ១៣ និង ២០នាទីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកឆែម សហការបង្រ្កាបរឹបអូសឈើសន្និធិមួយកន្លែង ដោយគ្មានលិខិត អនុញ្ញាតពីរដ្ឋបាលព្រៃឈើ ត្រង់ចំណុចUTM(525402-1528380)ស្ថិតនៅភូមិពោធិ៍ទាប ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ ក្រុមការងារបានដកហូតឈើអារប្រភេទលេខ១ និងលេខ២ (កកោះ,ពពេល) ចំនួន៩៣សន្លឹកស្មើនឹង២.៦២២មម៉ែត្រត្រីគុណ ដោយនៅកន្លែងកើតហេតុពុំឃើញមានជនណាម្នាក់ចេញមុខមកអះអាងថាជាម្ចាស់ឈើអារជារបស់ខ្លួនឡើយ ក្រុមការងារក៏បានសុំយោបល់ និងមានការឯកភាពពីលោក ថុល គឹមហ៊ឹង ព្រះរាជអាជ្ញារងដើម្បីជួលគោយន្ដចំនួន០១គ្រឿង កម្មករ០៥ នាក់ ធ្វើការប្រមូលដឹកជញ្ជូនវត្ថុតាងល្មើសខាងលើយកមករក្សាទុកនៅស្នាក់ការថ្នាលបណ្ដុះកូនឈើផ្នែករដ្ឋបាលព្រៃឈើឆែប ដើម្បីបន្តតាមនីតិវិធី។