ក្រចេះ៖ វេលាម៉ោង ១៦ និង ១៥នាទី ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ កម្លាំងអាវុធហត្ថ ខេត្តក្រចេះ និងកម្លាំងមូលដ្ឋាន កងរាជអាវុហត្ថស្រុកសំបូរ-ស្រុកចិត្របូរី ដឹកនាំដោយលោក វរសេនីយ៍ឯក ម៉ៅ រ៉ាន្នី មេបញ្ជាការរង និងជានាយសេនាធិការ និងកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស សហការបង្ក្រាបទីតាំងធ្វើសិប្បកម្មកែច្នៃ (ទ្វា-បង្អួច) គ្មានច្បាប់ ១កន្លែង (ស្ថិតនៅភូមិរលួស ឃុំរលួសមានជ័យ ស្រុកសំបូរ ខេត្តក្រចេះ ដែលមានម្ចាស់ឈ្មោះ ឆេង តាំងហេង ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅរស់នៅ ភូមិឃុំខាងលើ។
ក្នុងប្រតិបត្តិការនេះកម្លាំងបានចាប់យកវត្ថុតាងរួមមានតាបឈូសចំនួន ១គ្រឿង, ម៉ាស៊ីនម៉ាសូត ២៥សេសចំនួន ១គ្រឿង, ម៉ូទ័រឈូសចំនួន ២គ្រឿង, ផ្លែរណាថាសវៀសឈើចំនួន២ និងឈើអារប្រភេទលេខ១ ចំនួន ២៣២ដុំ (មិនទាន់វាស់វែង)
បច្ចុប្បន្នវត្ថុតាងខាងលើបានយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើរលួសមានជ័យដើម្បីបន្តតាមនីតិវិធី។