You are currently viewing បន្ទាយមានជ័យ៖ ឧត្ដមសេនីយ៍ត្រី បោន ប៊ិន ប្រគល់ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថជាង ៣៨ លានរៀល ជូនគ្រួសារសព លោក អនុសេនីយ៍ទោ ស៊ឹង  ស៊ីផុន

បន្ទាយមានជ័យ៖ ឧត្ដមសេនីយ៍ត្រី បោន ប៊ិន ប្រគល់ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថជាង ៣៨ លានរៀល ជូនគ្រួសារសព លោក អនុសេនីយ៍ទោ ស៊ឹង  ស៊ីផុន

(បន្ទាយមានជ័យ)៖ នាព្រឹកថ្ងៃពុធ ទី២៧  ខែកក្កដា ឆ្នាំ២០២២ លោក ឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញសំណេះសំណាលជាមួយក្រុមគ្រួសារសពលោក អនុសេនីយ៍ទោ ស៊ឹង ស៊ីផុន ជំនួយការការិយាល័យផែនការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងបានប្រគល់ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថទូទាំងប្រទេសចំនួន  ៣៨,៥៨៤,៥០០រៀល (សាមសិបប្រាំបីលាន ប្រាំសែនប្រាំបីម៉ឺន ប្រាំរយរៀល) ។

 

លោក ឧត្តមសេនីយ៍ ក៏បានចូលរួមសម្តែងនូវរមណៈទុក្ខដ៏ក្រៀមក្រំ ចំពោះក្រុមគ្រួសារលោកអនុសេនីយ៍ទោ ស៊ឹង ស៊ីផុន ដែលបានលាចាកឆ្ងាយពីក្រុមគ្រួសារ បងប្អូនសាច់ញាតិទាំងក្តីអាឡោះអាល័យជាទីបំផុត។

ក្នុងនាមអាវុធហត្ថ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តែងតែគិតគូរសុខទុក្ខ ជីវភាពរបស់មន្ត្រីអាវុធហត្ថក្រោមឱវាទ និងបានបង្កើតជាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថទូទាំងប្រទេស ដើម្បីជួយដល់មន្ត្រីអាវុធហត្ថដែលជួបបញ្ហា គ្រោះថ្នាក់ផ្សេងៗ ពិសេសមន្ត្រីអាវុធហត្ថ ដែលពលី-មរណៈ ដើម្បីកៀរគរថវិកាចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព និងបានបង្កើតមូលនិធិអតីតមហាគ្រួសារកងរាជអាវុធហត្ថផងដែរ ។