កោះកុង៖ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ នៅសាលប្រជុំលេខាធិការដ្ឋាន នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង បានប្រជុំផ្សព្វផ្សាយត្រួតពិនិត្យបទល្មើសព្រៃឈើ ការកាប់ទន្រ្ទានការដឹកជញ្ជូន និងការនាំចេញក្រៅដោយខុសច្បាប់ តាមប្រព័ន្ធវីដេអូ Zoom (មេបញ្ជាការមូលដ្ឋានក្រុងស្រុក និងស្នាក់ការសន្តិសុខ) ក្រោមអធិបតីភាព លោកឧត្ដមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកោះកុង។ កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់លោក មេបញ្ជាការរង នាយសេនាធិការរង ប្រធាន/អនុប្រធានមន្ទីរ និងសមាជិកនៃមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ មេបញ្ជាការក្រុង-ស្រុក និងប្រធានស្នាក់ការ។