រតនគិរី៖ នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគិរី លោក វរសេនីយ៍ឯក ចាន់ សារិន មេបញ្ជាការរងទទួលការងារស្រាវជ្រាវ ព័ត៌មានសន្តិសុខ កងរាជអាវុធហត្ថខេត្តរតនគីរី បានដឹកនាំប្រជុំផ្សព្វផ្សាយផែនការ ការងារបង្រ្កាបបទល្មើសព្រៃឈើ សត្វព្រៃ និងការអនុវត្តតួនាទីភារកិច្ចជំនាញ និងពង្រឹងការងារស្រាវជ្រាវ ព័ត៌មានសន្តិសុខ ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ ជំនួយការ មេបញ្ជាការ មេបញ្ជាការរងក្រុង/ស្រុក ដែលមានការពាក់ព័ន្ធ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី ។