កំពង់ឆ្នាំង៖ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយ ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង រសៀលថៃ្ងទី២៧ ខែកក្កដា ឆ្នាំ ២០២២ បានប្រារព្ធពិធីប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែង និង បំពាក់ឋានន្តរសិក្កជូនយោធិននៃកងរាជអាវុធហត្ថ(ភ្នំជុំរីករាយ) ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី ហែម វុទី្ធ នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺន ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកនាយករង ប្រធានមន្ទីរ អនុប្រធាន នាយការិយាល័យនិងបុគ្គលិកមជ្ឈមណ្ឌលទាំងអស់។