ពោធិ៍សាត់៖ ព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ ចុះបង្ក្រាបបទល្មើសនេសាទ នៅភូមិទី៥ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ រហូតដល់ចំណុចជាប់ព្រំប្រទល់ខេត្តកំពង់ឆ្នាំង លទ្ធផលបង្ក្រាបបានរបាំងស្បៃម៉ុងចំនួន២ខ្សែប្រវែង៤០០ម៉ែត្រ, លូរកងស្បៃមុងចំនួន០២មាត់, របាំងសាច់អួនក្រឡាល្អិតចំនួន៦ខ្សែប្រវែង៥០០ម៉ែត្រ, ក្បាលបរចំនួន៦គ្រឿង, បង្គោលចំនួន ១៥០ដើម និងលែងត្រីចំរុះចំនួន៣០គីឡូក្រាម។