មណ្ឌលគិរី៖ ព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានរៀបចំពីធីប្រកាសផ្លាស់ប្ដូរមុខដំណែង និង បំពាក់ឋានន្តរសក្តិ ជូនយោធិននៃកងរាជអាវុធហត្ថខេត្ត ក្រោមអធិបតិភាព លោក ឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ដោយមានការចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង/ស្រុក ស្នាក់ការសន្តិសុខ ព្រមទាំងនាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធ។ លោក ឧត្តមសេនីយ៍ មេបញ្ជាការ បានមានប្រសាសផ្ដាំផ្ញើដល់អង្គពិធីទាំងមូលត្រូវបំពេញតួនាទីភារកិច្ចគោរពវិន័យទូទៅរបស់កងរាជអាវុធហត្ថទន្ទឹមនឹងនេះផងដែរលោកឧត្តមសេនីយ៍មេបញ្ជាការក៏បានផ្សព្វផ្សាយបទបញ្ជាលោកនាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អំពីបទល្មើសព្រៃឈើ ហើយបានដាក់ចេញនៅបទបញ្ជាយ៉ាងម៉ឹងម៉ាត់ដ៏ស្រុក ក្រុងត្រូវទប់ស្កាតរាល់ការលួចកាប់ ដឹកជញ្ជូនសន្និធិខុសច្បាប់, អនុវត្តគោលការដឹកនាំរបស់រាជរដ្ឋាភិបាល មានសាមគ្គីឯកភាពផ្ទៃក្នុង, ចូលរួមបង្ការទប់ស្កាត់ជំងឺកូវីដ.១៩ ដោយអនុវត្តវិធានការ (៣ការពារ ៣កុំ), ដាំដុះបង្កបង្កើនផលចិញ្ចឹមសត្វដើម្បីលើកស្ទួយជីវភាពគ្រួសារ និង អង្គភាព, ថែរទាំសម្ភារបរិក្ខា និងប្ដេជ្ញាការពាររដ្ឋាភិបាលស្របច្បាប់ដែលប្រសូត្រចេញពីការបោះឆ្នោត និង ឆន្ទៈរបស់ប្រជាពលរដ្ឋ។