ព្រះវិហារ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារព្រឹកថ្ងៃសុក្រ ទី២៩ ខែកក្កដា ឆ្នាំ២០២២ លោក ឧត្ដមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ បានដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី-ភារកិច្ច និងវឌ្ឈនភាពការងារ កងរាជអាវុធហត្ថប្រចាំខែកក្កដា និង ទិសដៅការងារខែសីហា ឆ្នាំ២០២២ និងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ ដល់នាយទាហាន នាយទាហានរង ដោយមានការចូលរួមលោកមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក។