You are currently viewing ប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើចំនួន០២ដង របស់កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ ឃាត់រថយន្តបាន០២គ្រឿង និងឈើល្មើសច្បាប់ជាច្រើនដុំ

ប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើចំនួន០២ដង របស់កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ ឃាត់រថយន្តបាន០២គ្រឿង និងឈើល្មើសច្បាប់ជាច្រើនដុំ

ព្រះវិហារៈ ប្រតិបត្តិការបទល្មើសព្រៃឈើចំនួន០២ដង របស់កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ បានធ្វើការឃាត់ខ្លួនបាន ជនល្មើសម្នាក់ រថយន្តចំនួន០២គ្រឿង និងឈើល្មើសច្បាប់ជាច្រើនដុំ ជាក់ស្តែងនៅវេលាម៉ោង១៥ និង៣០នាទីរសៀល ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្ត បានធ្វើការឃាត់រថយន្តដឹកឈើល្មើសច្បាប់ចំនួន០១គ្រឿង ស្ថិតនៅចំណុចភូមិជាំក្សាន្ត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

នេះបើយោងតាមប្រភពពត៌មានពី លោក ឡុក ឡា មន្ត្រីកងរាជអាវុធហត្ថខេត្តព្រះវិហារ បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបនោះផងដែរ
កម្លាំងកងរាជអាវុធហត្ថ បានធ្វើការឃាត់ខ្លួនជនល្មើសបានម្នាក់ដែលមានឈ្មោះ ហេង ដារ៉ា ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិឈើទាលគង់ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ បន្ថែមពីការឃាត់ខ្លួនជនល្មើសផងដែរ កម្លាំងក៏បានចាប់យកវត្ថុតាងមួយចំនួនរួមមានៈ
០១. រថយន្តម៉ាក Camry ស្វិត ពណ៌ស ចំនួន០១គ្រឿង
០២. ឈើប្រណិតប្រភេទក្រញ៉ូងចំនួន៦៣ដុំ ដែលមានទម្ងន់ស្មើ ៣៨៣គីឡូក្រាម។ ចំណែកប្រតិបត្តិការលើកទី០២គឺធ្វើឡើងនៅវេលាម៉ោង ២០ និង៣០នាទីយប់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសង្គមថ្មី ដឹកនាំដោយ
លោកអនុសេនីយ៍ឯក ពុធ វ៉ន មេបញ្ជាការស្រុក បានធ្វើការឃាត់រថយន្តដឹកឈើល្មើសច្បាប់ ចំនួន០១គ្រឿង ប្រភេទ Toyota Hilux Vigo ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AA-3555 ស្ថិតនៅចំណុចភូមិដា ឃុំចំរើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។ មន្ត្រីកងរាជអាវុធហត្ថខេត្តដដែល បានបញ្ជាក់អោយដឹងទៀតថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើលើកទី០២នោះ កម្លាំងកងបានចាប់យកវត្ថុតាងរួមមាន ឈើប្រណិតប្រភេទក្រញូងចំនួន១១ដុំ ដែលមានទម្ងន់ស្មើនឹង៣៥០គីឡូក្រាម។

វត្ថុតាង ត្រូវមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តព្រះវិហារ បានកសាងសំណុំរឿង ប្រគល់ជូនខណ្ឌរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការបន្តតាមនិតិវិធី។
%e1%9f%a9%e1%9f%a1

%e1%9f%a9%e1%9f%a2

%e1%9f%a9%e1%9f%a3

%e1%9f%a9%e1%9f%a4

%e1%9f%a9%e1%9f%a5

%e1%9f%a9%e1%9f%a6

%e1%9f%a9%e1%9f%a7