You are currently viewing វរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន ចុះសាកសួរសុខទុក្ខគ្រួសារគ្រួសារអាវុធហត្ថទើបនឹងសម្រាលកូន

វរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន ចុះសាកសួរសុខទុក្ខគ្រួសារគ្រួសារអាវុធហត្ថទើបនឹងសម្រាលកូន

កណ្តាល៖ ព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ ដោយបានការណែនាំចង្អុលបង្ហាញពី លោក មេបញ្ជាការស្តីទី កងរាជអាវុធហត្ថខេត្តកណ្តាល លោក វរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត បានដឹកនាំក្រុមការងារ ចុះសាកសួរសុខទុក្ខ សំណេះសំណាល នាំយកថវិកា និង គ្រឿងឧបភោគបរិភោគ មួយចំនួនរបស់មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្ត ជូនដល់គ្រួសារ លោក អនុសេនីយ៍ត្រី វណ្ណៈ វណ្ណី ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងតាខ្មៅ អាវុធហត្ថឆ្លងទន្លេរ ទទួលបានថវិកា ចំនួន ១,៥៦៥,០០០រៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ស្ថិតនៅភូមិកោះប្រាក់ ឃុំធំ ស្រុកកៀនស្វាយ។ ក្នុងឱកាសនោះដែរ ក្រុមគ្រួសារអាវុធហត្ថ បានសំដែងនូវសេចក្តីអំណរគុណ និងជូនពរដល់លោក មេបញ្ជាការស្តីទី ព្រមទាំងមហាគ្រួសារកងរាជអាវុធហត្ថទាំងអស់ ឲ្យមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច និងប្រកបដោយពុទ្ធពរទាំង៤ ប្រការ គឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។