សៀមរាបៈ អនុវត្តតាមការណែនាំរបស់ លោក ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការ មន្ត្ នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ តំណាងអង្គភាពកងរាជអាវុធហត្ថខេត្តសៀមរាប ដែលដឹកនាំដោយលោកវរសេនីយ៍ឯក ជា រ៉ាវី លោកវរសេនីយ៍ឯក ស្រី យូរ៉ា និងសហការី បានចុះសួរសុខទុក្ខលោកពលបាលទោ សយ សុវណ្ណរិទ្ធ ដែលបានរងគ្រោះដោយសារជនល្មើសប្រើកាំបិតកាប់មកលើ
ក្នុងពេលប្រតិបត្តិការបង្រ្ក្កាបបទល្មើសលួចមានស្ថានទម្ងន់ទោស (ប្លន់) កាលពីវេលាម៉ោង២០និង៣០នាទីយប់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ នៅចំណុចខាងជើងរង្វង់មូលផ្លូវ ៦០ ម៉ែត្រ ស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បណ្តាលអោយរងរបួសដៃខាងឆ្វេង (របួសធ្ងន់)។
ក្នុងនោះដែរ អង្គភាពបានពាំនាំនូវថវិកា មួយចំនួនឧបត្ថម្ភដល់លោកពលបាលទោ សយ សុវណ្ណរិទ្ធ ដែលកំពុងសំរាកព្យាបាលនៅក្នុងមន្ទីរពេទ្យ សរុបចំនួន ១ ៨០០ ០០០ រៀល (មួយលានប្រាំបីសែនរៀល) ដែលក្នុងនោះថវិកាផ្ទាល់ របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទូលការងារព័ត៌មានស្រាវជ្រាវបង្រ្កាបបទល្មើស ចំនួន ១ ០០០ ០០០ រៀល រួមទាំងថវិកា របស់ លោក ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការ កងរាជអាវុធខេត្តសៀមរាប ចំនួន ៨០០ ០០០រៀល និងបានពាំនាំនូវការផ្តាំផ្ញើ សួរសុខទុកពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលជានិច្ច ជាកាល ឯកឧត្តម តែងតែយកចិត្តទុកដាក់ នឹងគិតគូរចំពោះសុខទុក្ខ និងការលំបាកនានា របស់មន្រ្តីអាវុធហត្ថ ពិសេសការរងគ្រោះថ្នាក់ពេលបំពេញបេសកកម្មការងារ។