You are currently viewing កម្លាំងកងរាជអាវុធហត្ថស្រុកឪរ៉ាល់ សហការបង្រ្កាបករណីដឹកជញ្ជូនឈើខុសច្បាប់

កម្លាំងកងរាជអាវុធហត្ថស្រុកឪរ៉ាល់ សហការបង្រ្កាបករណីដឹកជញ្ជូនឈើខុសច្បាប់

កំពង់ស្ពឺៈ ដោយអនុវត្តតាមសារចរណែនាំលេខ០៥ ស.ច.ណ.ន ស្តីពីវិធានការចាំបាច់នានាក្នុងពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ របស់រាជរដ្ឋាភិបាល និងយោងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៏ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ

នៅល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង១៨ និង៣០នាទី ក្រុមការងារចំរុះទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិស្រុកឱរ៉ាល់ ដឹកនាំដោយលោក ប៊ុន វិចិត្រ អភិបាលរងស្រុក សហការ និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឱរ៉ាល់ សហការជាមួយ នគរបាលស្រុក និងមន្រ្តីបរិស្ថានដែនជំរកសត្វព្រៃប្រចាំស្រុកឱរ៉ាល់ បានត្រួតពិនិត្យនៅចំណុចរង្វង់មូលផ្សារកន្ទួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់និងបានឃាត់រថយន្តចំនួន០៣គ្រឿង ដែកដឹកបទល្មើសព្រៃឈើគ្មានច្បាប់អនុញ្ញាតិពីរដ្ឋបាលព្រៃឈើ ដោយក្នុងនោៈ ឈើដែលរកឃើញថាល្មើសច្បាប់រួមមានឈើសសរ ក្តារក្រាល គ្រឿងឈើ និងគ្រោងទ្វារ បង្អួច ។

បច្ចុប្បន្នរថយន្ត និងឈើយកមករក្សារទុកនៅសាលាស្រុក ដើម្បីចាត់ការបន្ត តែចំនួនឈើនៅមិនទាន់ដឹងនៅឡើយទេ។
%e1%9e%8f%e1%9f%a1

%e1%9e%8f%e1%9f%a2

%e1%9e%8f%e1%9f%a3

%e1%9e%8f%e1%9f%a4

%e1%9e%8f%e1%9f%a5