កំពង់ឆ្នាំង៖ វេលាម៉ោង០៨:០០នាទីព្រឹក ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក ជា ពិសិដ្ឋ មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានអញ្ជើញដឹកនាំនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្ត ចូលរួមដង្ហែរសពលោក អនុសេនីយ៍ឯក ដេត រ៉ាវ័ន្ត មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលបានទទួលមរណៈភាពដោយរោគាពាធ កាលពីវេលាម៉ោង០៨:៣០នាទីព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ និងបានតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានរបស់សព ស្ថិតក្នុងភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។ នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ សពត្រូវបានដង្ហែទៅកាន់វត្តអារញ្ញ ស្ថិតក្នុងភូមិស្រែព្រីង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដើម្បីធ្វើពិធីបូជាសពតាមប្រពៃណី។