You are currently viewing វរសេនីយ៍ឯក ជុន វណ្ណី អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ ប្រចាំឆមាសទី១ ឆ្នាំ២០២២

វរសេនីយ៍ឯក ជុន វណ្ណី អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ ប្រចាំឆមាសទី១ ឆ្នាំ២០២២

កណ្តាល៖ ព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកណ្តាល បានរៀបចំពិធីប្រជុំផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ ប្រចាំឆមាសទី១ ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក វរសេនីយ៍ឯក ជុន វណ្ណី មេបញ្ជាការស្តីទី កងរាជអាវុធហត្ថខេត្តកណ្តាល ខ្លឹមសារផ្សព្វផ្សាយភាពការណ៍ជាតិ និងអន្តរជាតិថ្មីៗ, ផ្សព្វផ្សាយអប់រំណែនាំក្រមសីលធម៌ របស់កងរាជអាវុធហត្ថ, ផ្សព្វផ្សាយបទវិន័យទូទៅ លក្ខន្តិកៈ នៃកងយោធពលខេមរភូមិន្ទ, ផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន, ផ្សព្វផ្សាយច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះគ្រាប់រំសេវ, ផ្សព្វផ្សាយពីសភាពការណ៍ជំងឺថ្មីៗ, ផ្សព្វផ្សាយពីការសន្សំសំចៃឋាមពលអគ្គីសនី និងទឹក។ ពិធីនេះមានការអញ្ជើញចូលរួមពីលោក មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធានមន្ទីរ-អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការកងវរអន្តរាគមន៍ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង/ស្រុកផងដែរ។