កំពង់ឆ្នាំង៖ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយ ព្រឹកថៃ្ងចន្ទ ទី០១ ខែសីហា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង លោក ឧត្តមសេនីយ៍ត្រី ហែម វុទី្ធ នាយក មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយ បានអញ្ជើញចុះត្រួតពិនិត្យសកម្មភាពសិក្ខាកាមហ្វឹកហាត់សមត្រៀមបិទវគ្គបណ្តុះបណ្តាលនាយទាហានរងនៃកងរាជអាវុធហត្ថជំនាន់ទី៤៤នាថ្ងៃទី០៣ ខែសីហា ខាងមុខនេះ។