You are currently viewing ឧត្តមសេនីយ៍ត្រី ថាវ យ៉េន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ជូនប័ណ្ណសរសើរ លិខិតសរសើរ

ឧត្តមសេនីយ៍ត្រី ថាវ យ៉េន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ជូនប័ណ្ណសរសើរ លិខិតសរសើរ

រតនគិរី៖ រសៀលថ្ងៃចន្ទ ទី០១ ខែសីហា ឆ្នាំ ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគិរី លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ជូនប័ណ្ណសរសើរ លិខិតសរសើរ ដល់បុគ្គលដែលមានស្នាដៃល្អបានចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ឆ្នាំ ២០២១ ជូនយោធិនអតីតយុទ្ធជននិងគ្រួសារ ព្រមទាំងប្រជាពលរដ្ឋ ។ ពីធីនេះមានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការរង នាយសេនាធិការរង ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ និងនាយទាហាន នាយទាហានរងដែលមានការពាក់ព័ន្ធ។