កណ្តាលៈ កើត ចាស់ ឈឺ ស្លាប់ គឺជារឿងដែលមនុស្សគ្រប់រូបជៀសមិនផុត ជាក់ស្តែងនៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦ គណៈប្រតិភូតំណាងឲបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល ចំនួន១៣នាក់
ដែលដឹកនាំដោយ លោក វរៈសេនីយ៍ឯក តែម តាន់ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកណ្តាល បានទៅចូលរួមគោរពវិញ្ញាណក្ខន្ធ សពលោកឧត្តមសេនីយ៍ទោ ម៉ី សំផាត មេបញ្ជាការរង កងអន្តរាគមន៍ដឹកជញ្ជូន១៦៦ បញ្ជាការដ្ឋានអង្គរក្ស នៅវត្តខ្ពាពេអណ្តែត សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ដោយបានពាំនាំនូវថវិកាចូលរួមលំលែកទុកចំនួន៤០ម៉ឺនផងដែរ៕