You are currently viewing នាយការិយាលយ័សុខាភិបាល​ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះពិនិត្យស្ថានភាពជំងឺមន្ត្រីអាវុធហត្ថ

នាយការិយាលយ័សុខាភិបាល​ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះពិនិត្យស្ថានភាពជំងឺមន្ត្រីអាវុធហត្ថ

កំពង់ស្ពឺ៖ ដោយបានការណែនាំពីសំណាក់លោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ លោក អនុសេនីយ៍ទោ ស្រេង លីហួរ នាយការិយាលយ័សុខាភិបាល អញ្ជើញពិនិត្យស្ថានភាពជំងឺ លោក វរសេនីយ៍ឯក ទេព សុផាន់ណា មេបញ្ជាការរង បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដែលកំពុងសម្រាកព្យាបាលជំងឺក្នុងមន្ទីរពេទ្យឯកជន ។ នៅថ្ងៃដដែលលោក អនុសេនីយ៍ទោ ស្រេង លីហួរ បានបន្តទៅពិនិត្យជំងឺលោក ព្រឹន្ទបាលឯក ហ៊ុន ប៊ុនថន ជំនួយការការិយាលយ័ភេរវកម្ម មន្ទីរស្រាវជ្រាវព័ត៌មាន ដែលសម្រាកព្យាបាលជំងឺ វះកាត់ខ្នែងពោះវៀន ក្នុងស្ថានជំងឺក្រោយការវះកាត់ មានសុខភាពធម្មតាហើយគ្រូពេទ្យតំរូវឲ្យគាត់ព្យាបាលនៅក្នុងមន្ទីរពេទ្យបន្តមួយរយៈខ្លី ។