ស្វាយរៀង៖ រសៀលថ្ងៃចន្ទ ទី០១ ខែសីហា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី នុត នន្ទ មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកងរាជអាវុធហត្ថវគ្គ៣ ឆ្នាំ២០២២ ដល់នាយទាហាន នាយទាហានរងកងរាជអាវុធហត្ថខេត្តស្វាយរៀង ដោយមានសមាសភាពចូលរួមនាយសេនាធិការរង ប្រធានមន្ទីរទាំង០៧ ព្រមទាំងសិក្ខាកាមសរុបទាំងចំនួន ៥០នាក់៕