You are currently viewing វរសេនីយ៍ត្រី យឹម យ៉េន ប្រគល់ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តប៉ៃលិន ចំនួន ១,០០០,០០០រៀល ប្រគល់ជូនលោក អនុសេនីយ៍ទោ ជួង វិចិត្រ

វរសេនីយ៍ត្រី យឹម យ៉េន ប្រគល់ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តប៉ៃលិន ចំនួន ១,០០០,០០០រៀល ប្រគល់ជូនលោក អនុសេនីយ៍ទោ ជួង វិចិត្រ

ប៉ៃលិន៖ រសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ លោក វរសេនីយ៍ត្រី យឹម យ៉េន នាយសេនាធិការខេត្តតំណាងលោក ឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន បានដឹកនាំមន្រ្តីក្រោមឱវាទនាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តប៉ៃលិន ចំនួន ១,០០០,០០០រៀល ប្រគល់ជូនលោក អនុសេនីយ៍ទោ ជួង វិចិត្រ ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកសាលាក្រៅ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីយកទៅចូលរួមបុណ្យសពម្ដាយបង្កើតរបស់គាត់ដែលទើបនឹងទទួលមរណភាពកាលពីវេលាម៉ោង ១១ និង ៣០នាទី ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២។