កំពង់ស្ពឺ៖ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ ដោយអនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឱរ៉ាល់ បានចាប់រថយន្តដឹកឈើខុសច្បាប់ ០១គ្រឿង ប្រភេទសាំយុងព៌ណ លឿងពាក់ស្លាកលេខព្រៃវែង 2A-0689 ដឹកឈើជ្រុងចំនួន១៣ដុំម្ចាស់ចុះរត់គេចខ្លួនបាត់ ករណីនេះស្ថិតនៅលើផ្លូវជាតិលេខ៤៤ ក្នុងភូមិមនោរម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
បច្ចុប្បន្នកម្លាំងបានប្រគល់ឱ្យមន្ត្រីជំនាញសង្កាត់រដ្ឋបាលព្រៃឈើសង្កែសាទបបន្តនីតិវិធី។