You are currently viewing អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនបរុសម្នាក់តាមដីកា

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនបរុសម្នាក់តាមដីកា

បាត់ដំបង៖ នៅម៉ោង០៩:៣៥ នាទី ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ កម្លាំងអាវុធហត្ថខេត្តបាត់ដំបង បានចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៤២២ ត.ព្រ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ របស់លោក ឆែ វីរៈ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបង បានធ្វើការចាប់ខ្លួនជនត្រូវចោទ ០១ នាក់ ឈ្មោះ មៀវ ធូ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរគ្មានទីលំនៅភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចអូរវល្លិ៍ព្រេង ភូមិឬស្សីព្រះ ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង កាលពីអំឡុងខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ បច្ចុប្បន្នមន្ត្រីជំនាញកំពុងបន្តតាមនីតិវិធី ។