You are currently viewing កងរាជអាវុធហត្ថខេត្តព្រះវិហារ បានបញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តព្រះវិហារ ពាក់ព័ន្ធនឹងករណីប៉ុនប៉ងរំលោភសេពសន្ថវៈ

កងរាជអាវុធហត្ថខេត្តព្រះវិហារ បានបញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តព្រះវិហារ ពាក់ព័ន្ធនឹងករណីប៉ុនប៉ងរំលោភសេពសន្ថវៈ

ព្រះវិហារៈ នៅវេលាម៉ោង១៤ និង០០នាទី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦ ការិយាល័យបទល្មើសជួញដូរមនុស្ស កងរាជអាវុធហត្ថខេត្តព្រះវិហារ បានបញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តព្រះវិហារ ពាក់ព័ន្ធនឹងករណីប៉ុនប៉ងរំលោភសេពសន្ថវៈ។

បើតាមប្រភពពត៌មានពី លោកអនុសេនីយ៌ឯក សុខ សយ នាយការិយាល័យបទល្មើសជួញដូរមនុស្ស បានអោយដឹងថា៖ នៅវេលាម៉ោង ២២ និង០០នាទី ថ្ងៃទី២០ ខែតុលា ២០១៦ នៅចំណុចក្រុមហ៊ុនចំការអំពៅ រ៉ូយហ្វេង ស្ថិតនៅក្នុងភូមិពោធិទាប ឃុំម្លូរព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ មានករណីប៉ុនប៉ងរំលោភសេពសន្ថវ:ចំនួន០១លើក បង្កដោយជនសង្ស័យឈ្មោះ មាស នឹម ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅកន្លែងកើតហេតុ មុខរបរ ជាកម្មករសំណង់នៅក្រុមហ៊ុនចំការអំពៅខាងលើ បានទទួលការចោទប្រកាន់ពីជនរងគ្រោះឈ្មោះ ម៉ែ អេប ភេទស្រី អាយុ៤០ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ មុខរបរ ចុងភៅនៅក្នុងក្រុមហ៊ុនចំការអំពៅ។ បន្ទាប់ពីកើតហេតុ ជនរងគ្រោះបានដាក់ពាក្យបណ្តឹង អោយអង្គភាពកងរាជអាវុធហត្ថខេត្តព្រះវិហារ ជួយអន្តរាគមន៍ ឃាត់ជនសង្ស័យខាងលើ ។
ក្រោយពីធ្វើការសាកសួរ នៅមុខមន្ត្រីកងរាជអាវុធហត្ថ ជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពប៉ុនប៉ងរំលោភមែន ដោយដំបូងជនសង្ស័យ បានទិញគោជល់មួយកំប៉ុងអោយទៅជនរងគ្រោះ ហើយបានអង្គុយនិយាយលេងជាមួយ
គ្នាមួយសន្ទុះ ក្រោយមកភ្លើងអគ្គិសនីដាច់ ឃើញឱកាសល្អជនសង្ស័យក៏ធ្វើសកម្មភាព
អោបចង្កេះជនរងគ្រោះប៉ុនប៉ងរំលោភតែមិនបានសម្រេច ក៏ត្រូវជនរងគ្រោះស្រែកអោយគេជួយ។

ជនសង្ស័យត្រូវបាន កម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ បញ្ចូនទៅសាលាដដំបូងខេត្តព្រះវិហារ ដើម្បីចាត់ការបន្តតាមនីតិវិធី។
%e1%9f%92%e1%9f%a1

%e1%9f%92%e1%9f%a2