កំពង់ស្ពឺ៖ ព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ លោក វរសេនីយ៍ឯក ភូ ឌីសាឌីន មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ អាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំប្រតិភូចុះសួរសុខទុក្ខ លោក វរសេនីយ៍ឯក ទេព សុផាន់ណា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សម្រាកព្យាបាលជំងឺនៅផ្ទះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ព្រមទាំងបានពាំនាំនូវការសាកសួរសុខពីសំណាក់លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ និងប្រគល់ជូនសម្ភារៈចំណាយសរុប ៩៣៣,០០០រៀល ។
នៅថ្ងៃដដែលក្រុមការងារបានបន្តទៅសួរសុខទុក្ខ លោក ព្រឹន្ទបាលឯក ហ៊ុន ចាន់ថន ជំនួយការ សម្រាក់ព្យាបាលជំងឺវះកាត់ខ្នែងពោះវៀន នៅមន្ទីរពហុព្យាបាល មានលាភ ជិតផ្សារស្ទឹងមានជ័យ។ ប្រគល់ថវិកាសម្ភារៈចំណាយសរុប ៨៣៣,០០០រៀល ។