ព្រះវិហារ៖ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកគូលែន ខេត្តព្រះវិហារ ដឹកនាំដោយលោក អនុសេនីយ៍ឯក នួន ភារៈ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកកូលែន សហការឃាត់គោយន្តកន្ត្រៃចំនួន ០៤គ្រឿង នៅចំណុចភូមិសាស្ត្រភូមិសម្បូរ ឃុំស្រយង់ ស្រុកគូលែន ដឹកជញ្ជូនផល អនុផលព្រៃឈើគ្មានលិខិតអនុញ្ញាត ដោយបានចាប់យកឈើផ្ចឹកចំនួន ១៦២ដុំ ស្មើ ៦,១៤២ ម៉ែត្រត្រីគុណ បច្ចុបន្នប្រគល់ជូនជំនាញបរិស្ថានអនុវត្តនីតិវិធីបន្ត។