តាកែវៈ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦ នៅចំណុចភូមិចុងថ្នល់ សង្កាត់បារាយណ៏ ក្រុងដូនកែវ ខេត្តតាកែវ បានធ្វើពិធីសំណេះសំណាលចែកអំណោយ និងប្រគល់ផ្ទះជូនប្រជាពលរដ្ឋក្រីក្រ ជួបការលំបាករបស់សមាគមហិរញ្ញវត្ថុ យូរ៉ូបីត ប្រទេសម៉ាឡេសុី ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ ដែលមានប្រជាពលរដ្ឋចូលរួមប្រមាណ ៣៨៩នាក់ ។
លោកឧត្តមសេនីយ៍ត្រី បានមានប្រសាសន៏សំណេះសំណាល ទៅកាន់អង្គពិធី ដោយបញ្ជាក់ពីភាពរីចំរើនលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ការពារប្រជាពលរដ្ឋ ដែលជួបការលំបាក មានសម្តេចតេជោ គឺមានសន្តិភាព និងការអភិវឌ្ឍន៏ ។
ជាចុងក្រោយ លោកឧត្តមសេនីយ៍ត្រី បានចែកអំណោយដល់សិស្សានុសិស្សចំនួន៧៥នាក់ ដែលក្នុងម្នាក់ៗទទួលបាន កាបូបស្ពាយចំនួន០១ សៀវភៅចំនួន០៤ក្បាល ប៊ិចចំនួន០២ដើម និងបានប្រគល់ផ្ទះចំនួន០២ខ្នង ជូនប្រជាពលរដ្ឋក្រីក្រជួបការលំបាកចំនួន០២គ្រួសារផងដែរ។