ភ្នំពេញ៖ ដោយបានការអនុញ្ញាតពីលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចបើកប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថ ប្រចាំខែកក្កដា និងលើកទិសដៅការងារ ខែសីហា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមលោក ឧត្តមសេនីយ៍ នាយរងសេនាធិការ ស្នងការ ស្នងការរង សាលាទាំង២ វរសេនីយ៍ ការិយាល័យ អង្គភាពពាក់ព័ន្ធ និងមានការចូលពីអង្គភាពបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានី/ខេត្តតាមរយៈប្រព័ន្ធ (Video Conference)។