ភ្នំពេញ៖ ថ្ងៃសុក្រ ទី០៥ ខែសីហា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង និងលោក ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារជំនាញកសាងកម្លាំង និងហ្វឹកហ្វឺន ដោយមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ ស្នងការ, ស្នងការរង, លោកវរសេនីយ៍នាយ នាយរងការិយាល័យនាយផ្នែកចំណុះដែលមានការពាក់ព័ន្ធ។