បាត់ដំបង៖ រសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបាត់ដំបង លោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្ដតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ ប្រចាំខែកក្កដា ទិសដៅការងារបន្ដខែសីហា និង ប្រគល់ ទទួលប័ណ្ណសរសើរ លិខិតសរសើរ ក្រសួងការពារជាតិ ឆ្នាំ២០២២ ដល់នាយ នាយរងអាវុធហត្ថ។
សមាសភាពចូលរួម មេបញ្ជាការរង នាយសេនាធិការ នាយសេធិការរង នាយលេខាធិការដ្ឋាន ប្រធានមន្ទីរទាំង៧ ប្រធានអង្គភាពយុត្ដិធម៌ ប្រធានអង្គភាពសន្ដិសុខ នាយការិយាល័យ និងមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក ទាំង១៤ ផងដែរ។