កំពង់ចាម៖ ព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធខេត្តកំពង់ចាម បានរៀបចំពិធីប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ រក្សាសុវត្ថិភាព និងសណ្ដាប់ធ្នាប់ក្នុងពិធីជួបសំណេះសំណាលជាមួយសិក្ខាកាមនៅសាលាភូមិភាគទី២ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ នៅភូមិផ្កាយព្រឹក ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រី្ត និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។និងផែនការការពារសន្តិសុខ រក្សាសុវត្ថិភាព និងសណ្ដាប់ធ្នាប់ ក្នុងពិធីបុណ្យខួប ១០០ថ្ងៃ សម្ដេចឧត្ដមទេពញាន ហ៊ុន ណេង (M05) ថ្ងៃ១១ ខែសីហា ឆ្នាំ២០២២នៅភូមិគ្រឹះ ស្ថិតនៅភូមិទី៧ សង្កាត់កំពង់ចាម ខេត្តកំពង់ចាម។ ក្រោមអធិបតីភាព លោក ឧត្ដមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការរង នាយសេនាធិកា នាយសេនាធិការរង ប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក និងស្នាក់ការសន្តិសុខ។