ព្រៃវែង៖ ព្រឹកថ្ងៃអាទិត្យទី០៧ ខែសីហា ឆ្នាំ២០២២ លោក វរសេនីយ៍ឯក ញ៉ែម វីរៈជួប មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រីមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង បានដឹកនាំនាយអាវុធហត្ថខេត្ត រួមកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបាភ្នំ អញ្ជើញសួរសុខទុក្ខលោក វរសេនីយ៍ទោ ដឹក កុសល នាយសេនាធិការរង នៅលំនៅដ្ឋានភូមិឈើកាច់ ឃុំឈើកាច់ស្រុកបាភ្នំ ដោយគ្រោះថ្នាក់ចរាចរណ៍។ ក្នុងការចុះសាកសួរសុខទុក្ខនេះផងដែរ លោក វរសេនីយ៍បាននាំយកទឹកបរិសុទ្ធ ០៣កេស, មីម៉ាម៉ា ០១កេស, ទឹកផ្លែឈើ ០២ កេស, ត្រីខកំប៉ុង ០៣ យួរ, ថវិកា ១,២00,000៛ ផងដែរ។