You are currently viewing បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពាររក្សាសន្តិសុខ សុវត្តិភាព សណ្តាប់ធ្នាប់ ឋក្នុងពិធីបុណ្យអុំទុក បណ្តែតប្រទីប សំពៈព្រៈខែអកអំបុក

បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពាររក្សាសន្តិសុខ សុវត្តិភាព សណ្តាប់ធ្នាប់ ឋក្នុងពិធីបុណ្យអុំទុក បណ្តែតប្រទីប សំពៈព្រៈខែអកអំបុក

កំពង់ស្ពឺៈ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពាររក្សាសន្តិសុខ សុវត្តិភាព សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងពិធីបុណ្យអុំទុក បណ្តែតប្រទីប សំពៈព្រៈខែអកអំបុក
នៅក្នុងខេត្តកំពង់ស្ពឺដែលនិងប្រព្រឹត្តចាប់ពីថ្ងទី ០៥-០៦ខែវិច្ចិកា ឆ្នាំ២០១៦ នៅមុខវេទិកាអមដងស្ទឹងព្រែកត្នោត ក្រោមអធិបតីភាព លោកវរសេនីយ៏ឯក ចាន់ ដា មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ តំណាង លោកឧត្តមសេនីយ៏ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការចូលរួមពីសំណាក់ លោកនាយ នាយរងការិយាល័យ ប្រធាន អនុប្រធានមន្ទីរ និងនាយ នាយរង អាវុធហត្ថដែលពាក់ព័ន្ធផងដែរ។
លោកវិរសេនីយ៏ឯក ចាន់ ដា បានលើកឡើងថា យើងជាកងកម្លាំងត្រូវការពារសន្តិសុខ សុវត្តិភាព ការពារឲ្យបាននៅជនមានបំណង បង្កចលាចលក្នុងពិធីឲ្យបាន១០០% ។
ក្នុងនោៈយើងជាកងកម្លាំងមេត្តាចូលរួមផ្សព្វផ្សាយ ដល់បងប្អូនប្រជាពលរដ្ឋឲ្យមកដើរកំសាន្តក្នុងពីធីបុណ្យអុំទូកខាងមុខ ដើម្បីឲ្យខេត្តកំពង់ស្ពឺបានរីកចំរើន និងសំបូរសប្បាយ។
i1

i2

i3

i4

i5

i6

i7

i8