You are currently viewing កម្លាំងអាវុធហត្ថខេត្តកោះកុង ឃាត់រថយន្តដឹកឈើគ្មានលិខិតអនុញ្ញាត

កម្លាំងអាវុធហត្ថខេត្តកោះកុង ឃាត់រថយន្តដឹកឈើគ្មានលិខិតអនុញ្ញាត

កោះកុង៖ វេលាម៉ោង០៣:២៥នាទី ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ កម្លាំងអាវុធហត្ថ ស្នាក់ការសន្តិសុខ៤៨១ និងកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកស្រែអំបិល ដឹកនាំដោយ លោក វរសេនីយ៍ត្រី កែវ ស៊ីថា ប្រធានស្នាក់ការ បានល្បាតតាមផ្លូវជាតិ៤៨ បានឃើញរថយន្តសង្ស័យ០១គ្រឿងពណ៌លឿងគ្មានស្លាកលេខ ក៏បានដេញតាមរហូតដល់ (ចំណុចផ្លូវក្រួសក្រហមចូលភូមិតានី) ស្ថិតក្នុងភូមិជីខ ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ដល់ចំណុចខាងលើ អ្នកបើកបរបានឈប់រថយន្ត រួចរត់គេចខ្លួនបាត់ កម្លាំងបានចុះទៅពិនិត្យឃើញមានឈើនៅក្នុងរថយន្តជាប្រភេទឈើតាសេកចំនូន៤៤សន្លឹក។   បច្ចុប្បន្នវត្ថុតាងខាងលើបានប្រគល់ឱ្យជំនាញផ្នែករដ្ឋបាលព្រៃឈើស្រុកស្រែអំបិល ដើម្បីបន្តនីតិវិធី។