You are currently viewing ក្នុងមួយថ្ងៃពីព្រឹកដល់យប់ កម្លាំងអាវុធហត្ថចាប់ខ្លួនមនុស្សចំនួន១៥នាក់ពាក់ព័ន្ធគ្រឿងញៀន

ក្នុងមួយថ្ងៃពីព្រឹកដល់យប់ កម្លាំងអាវុធហត្ថចាប់ខ្លួនមនុស្សចំនួន១៥នាក់ពាក់ព័ន្ធគ្រឿងញៀន

អហ សៀមរាប៖ នៅវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៥ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន ដឹកនាំសម្របសម្រួលដោយលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប បានចុះបង្រ្កាបបទល្មើសគ្រឿងញៀនបាន០១ករណី ស្មើ០២លើក នៅចំណុចភូមិកសិកម្ម សង្កាត់ស្រង៉ែ និងភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យ០២នាក់។ ចាប់យកវត្ថុតាង៖ ម៉្សៅក្រាមសថ្លាចំនួន០១កញ្ជប់ ទម្ងន់០,៥៣កា្រម, ទូរស័ព្ទ០១គ្រឿង, ជញ្ជីងថ្លឹង០១ និងឧបករណ៍ថង់ច្រកវេចខ្ចប់សម្រាប់លក់មួយចំនួន។ នៅវេលាម៉ោង១៦និង០០នាទី ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៥ បន្តបានចុះបង្រ្កាបបទល្មើសគ្រឿងញៀនជាក់ស្តែង នៅចំណុចភូមិធ្លោកអណ្តូង សង្កាត់អំពិល ក្រុងសៀមរាប ខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ និងចាប់យកវត្ថុតាង ម៉្សៅក្រាមសថ្លា ចំនួន០៣កញ្ចប់ ទម្ងន់១,៧៨កា្រម, ទូរស័ព្ទចំនួន០២គ្រឿង, ម៉ូតូចំនួន០១គ្រឿង និងសម្ភារៈសម្រាប់ប្រើប្រាស់សារធាតុញៀនមួយចំនួន។ នៅវេលាម៉ោង១៩និង៣០នាទី ថ្ងៃដដែល បានចុះបង្រ្កាបបទល្មើសគ្រឿងញៀនជាក់ស្តែង នៅចំណុចភូមិ សាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យចំនួន០១ នាក់ និងចាប់យកវត្ថុតាង ម៉្សៅក្រាមសថ្លា ចំនួន០១កញ្ចប់ ទម្ងន់០,៦៦កា្រម ទូរស័ព្ទចំនួន០២គ្រឿង កញ្ឆាក្រៀមមួយកញ្ចប់ ទម្ងន់៣,៣៧ក្រាម, សម្ភារៈសម្រាប់ច្រកសារធាតុញៀន និង ឧបករណ៍ជក់មួយចំនួន។ នៅវេលាម៉ោង២១និង៤០នាទី ថ្ងៃដដែល បានចុះបង្រ្កាបបទល្មើសគ្រឿងញៀនជាក់ស្តែង នៅចំណុចភូមិគ្រួស សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ និងចាប់យកវត្ថុតាង ម៉្សៅក្រាមពណ៌សថ្លាចំនួន០១កញ្ចប់ ទម្ងន់០,៣៨ក្រាម, ថ្នាំ WY ពណ៌ទឹកក្រូចចំនួន០៣គ្រាប់, ទូរស័ព្ទចំនួន០៤គ្រឿង និងឧបករណ៍សម្រាប់ជក់មួយចំនួន។ រហូតដល់វេលាម៉ោង២៣និង៤០នាទី ថ្ងៃដដែល បានចុះបង្រ្កាបបទល្មើសគ្រឿងញៀនខុសច្បាប់ នៅចំណុចភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប និងបានឃាត់ខ្លួនជនសង្ស័យ០១នាក់ និងចាប់យកវត្ថុតាង សារធាតុញៀនម៉្សៅក្រាមសថ្លាចំនួន០៣កញ្ចប់ ទម្ងន់៣,៥៣ក្រាម, ទូរស័ព្ទ០២គ្រឿង និងឧបករណ៍ជក់មួយចំនួន។

d08aea36aba94534fd0ecd39cfdb1fad

ca96cbc6be8dcdf521b8dc2064286ff9

67397e4d179275cef23ac590251fa58e

1decf17c4d70132daaa164b8163f3658

0d94d7c774058ed77b855feaf4a95a9a

0acc6235dc1c2459ee4c7db5d10fb9c9