ឧត្តរមានជ័យ៖ ព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្ដរមានជ័យ បានរៀបចំពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារ កងរាជអាវុធហត្ថខែកក្កដា និងលើកទិសដៅការងារខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ចាន់ យូសាន់ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ក្នុងនោះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ និងមេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក។