កណ្តាល ៖ លោក មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល ឧត្តមសេនីយ៍ត្រី សំ តុលា បានដឹកនាំជួរមេបញ្ជាការ ដើម្បីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារ កងរាជអាវុធហត្ថ ប្រចាំខែកក្កដា និងលើកទិសដៅផែនការសកម្មភាពការងារ កងរាជអាវុធហត្ថ ប្រចាំខែសីហា ឆ្នាំ២០២២ និង ផ្សព្វផ្សាយផែនការការងារផ្សេងៗមួយចំនួនទៀត របស់អង្គភាព នៅសាលប្រជុំទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត នាព្រឹកថ្ងៃចន្ទ ១១កើត ខែស្រាបណ៍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២។