You are currently viewing ឧត្ដមសេនីយ៍ត្រី ប៉ោ វណ្ណនិត អញ្ជើញប្រគល់ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនដល់គ្រួសារសពលោក ព្រឹន្ទបាលឯក យួន យឿន

ឧត្ដមសេនីយ៍ត្រី ប៉ោ វណ្ណនិត អញ្ជើញប្រគល់ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនដល់គ្រួសារសពលោក ព្រឹន្ទបាលឯក យួន យឿន

សៀមរាប៖ ព្រឹកថ្ងៃអង្គារ ទី០៩ ខែសីហា ឆ្នាំ២០២២ នៅទីបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប លោក ឧត្ដមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការ កងរាជអាវុធហត្ថខេត្ដសៀមរាប បានអញ្ជើញប្រគល់ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនដល់គ្រួសារសពលោក ព្រឹន្ទបាលឯក យួន យឿន ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប ដែលបានទទួលមរណៈភាព កាលពីវេលាម៉ោង២០:១០នាទី ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ដោយជំងឺគាំងបេះដូង ពិធិនេះមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការ សេនាធិការរង ប្រធានមន្ទីរ និងក្រុមគ្រួសារនៃសព។