សៀមរាប៖ នៅថ្ងៃអង្គារ ទី០៩ ខែសីហា ឆ្នាំ២០២២ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបបានប្រារព្ធពិធីប្រគល់ប័ណ្ណសសើរ លិខិតសរសើរ ជូនដល់យោធិនកងរាជអាវុធហត្ថ ខេត្តសៀមរាប ក្រោមអធិបតីភាព លោក ឧត្ដមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការ កងរាជអាវុធហត្ថខេត្ដសៀមរាប ដោយមានការអញ្ជើញចូលរួមពីលោក មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធាន/អនុប្រធានមន្ទីរ, នាយ នាយរងការិយាល័យ និង នាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធ។